សកម្មភាពដែលត្រូវធ្វើខណៈពេលរញ្ជួយដី

សកម្មភាពដែលត្រូវធ្វើខណៈពេលរញ្ជួយដី 

( លេខទំនាក់ទំនងបន្ទាន់សំរាប់ពេលរញ្ជួយដី 119)
-ការរញ្ជួយយូរបំផុតនៅពេលរញ្ជួយដីមានរយៈពេល1ទៅ2នាទី។ នៅក្នុងអំឡុងពេលនេះ
សូមចូលក្រោមតុដើម្បីការពារខ្លួន ឬបើគ្មានតុទេ ត្រូវការពារក្បាលជាមួយនឹងរបស់ទន់ៗដូចជាពូក ខ្នើយ ជាដើម។
- បើកទ្វារដើម្បីធានាសុវត្ថិភាពច្រកចេញ ហើយបិទហ្គាសនិងអគ្គិសនីឱ្យអស់។
- ពេលមានអគ្គិភ័យ កុំជ្រួលច្របល់ ហើយពន្លត់ភ្លើងឱ្យលឿន។ មានឱកាសបីក្នុងការពន្លត់ភ្លើង គឺ មុនពេលរញ្ជួយខ្លាំង ក្រោយពីឈប់រញ្ជួយខ្លាំងភ្លាម និងនៅពេលភ្លើងទើបតែឆេះតិចៗ។
-កុំប្រញាប់ប្រញាល់រត់ចេញទៅក្រៅនៅពេលរញ្ជួយដី ព្រោះអ្នកអាចនឹងរបួសដោយសារតែ
បង្អួចកញ្ចក់ ឬស្លាកយីហោអាគារធ្លាក់។
-នៅពេលមានរញ្ជួយដីឬអគ្គិភ័យ កុំជិះជណ្ដើរយន្ត។ បើកំពុងជិះជណ្ដើរយន្ត ត្រូវចុចប៊ូតុង ហើយប្រញាប់ចុះចេញ។ ប្រសិនបើអ្នកជាប់នៅក្នុងជណ្ដើរយន្ត ត្រូវចុចទូរស័ព្ទនៅក្នុងនោះដើម្បីរកជំនួយ។
- នៅពេលលែងរញ្ជួយខ្លាំង ត្រូវគេចខ្លួនទៅកន្លែងដែលមានទីធ្លាធំដូចជាសួនច្បារជាដើម។ កុំនៅ
ក្បែររបស់ដែលមិនត្រូវបានដាក់ឬចងជាប់ល្អដូចជាជញ្ជាំងឥដ្ឋ ឬម៉ាស៊ីនលក់ស្វ័យប្រវត្តិ ជាដើម ព្រោះវាអាចនឹងដួលរលំ។


សកម្មភាពដែលត្រូវធ្វើខណៈពេលរញ្ជួយដី សកម្មភាពដែលត្រូវធ្វើខណៈពេលរញ្ជួយដី Reviewed by Unknown on 10:37:00 PM Rating: 5
Powered by Blogger.