របៀបធ្វើសាច់មាន់ស្ពៃខ្មៅ

 របៀបធ្វើសាច់មាន់ស្ពៃខ្មៅ

គ្រឿងផ្សំ

- មាន់មួយក្បាល ( លាងទឹកអោយស្អាត យកទៅស្ងោរ អោយឆ្អិនរួចបេះយកតែសាច់ )
- ស្ពៃខ្មៅ 1kg ( លាងទឹកអោយស្អាត យកតែធាង រួចយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- ខ្ទឹមស កាត់ក្បាលបកសំបកចេញ ( លាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ត់រួចយកទៅបំពងអោយឆ្ងុយ )
- ការ៉ុតមួយ ( លាងទឹអោយស្អាត ចិតសំបកចេញ ហាន់ជាបន្ទះស្ដេីងៗ រួយយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- សាឡាត់មួយដេីម ( លាងទឹកអោយស្អាយបេះវាទុកយកទៅទ្រនាប់ ពីក្រោមចានសាច់មាន់ស្ពៃខ្មៅ )
- ឬសជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័ 
- ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង
- ស្ករស ( ដាក់បន្តិចបានហេីយ )

👉របៀបធ្វើ


- យកធាងស្ពៃខ្មៅ លាយជាមួយខ្ទឹមបំពងរួចទុកមួយអន្លេីរ។
ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆារចូលអោយក្ដៅដាក់ខ្ទឹមចិញ្ច្រាំគល់ជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័ ចូលលីងអោយឆ្ងុយចាក់ទឹកសីុអីុវប្រេងខ្យង ប្រេងល្ង ស្ករស រួចដាក់ទឹកធម្មតាចូលបន្តិច ភ្លក់រស់ជាតិតាមចំណូលចិត្ត ទុកអោយពុះបន្តិច បិតភ្លេីង រួចចាក់ទឹកជ្រលក់ចូលចានធំល្មមយកសាច់មាន់ដាក់ចូលទឹកជ្រលក់ច្របល់អោយសព្វដាក់ ស្ពៃខ្មៅ ការ៉ុត ស្លឹកជីរវាន់ស៊ុយ គ្នារួចសង្កត់អោយសព្វគ្នាបន្តិចរួចទុកមួយអន្លេីរ។
- យកចានរៀបសាឡាត់ ដាក់ពីរលេីចានរួចយកចានដែល មានស្ពៃខ្មៅនិងសាច់មាន់ដែលផ្សំគ្រឿងរួចមកចាក់ផ្កាប់ពីរលេីចានដែលរៀបសាឡាត់រួចជាការស្រេច៕

ម្ហូបនេះជាម្ហូបត្រជាក់យេីងអាចរៀបរួចហេីយយកទៅដាក់ទូរទឹកកក អោយត្រជាក់ៗ បន្តិចសឹមយកមកបរិភោបក៏បាន មិនបាច់ក៏បាន។😋😋😋ប្រភពfb


របៀបធ្វើសាច់មាន់ស្ពៃខ្មៅ របៀបធ្វើសាច់មាន់ស្ពៃខ្មៅ Reviewed by Unknown on 8:54:00 PM Rating: 5
Powered by Blogger.