របៀបស្ងោរស្ពៃក្ដោប

របៀបស្ងោរស្ពៃក្ដោប

គ្រឿងផ្សំ៖
+ស្ពៃក្តោប១ ( ៥ ៧ ខាំ )
+ការ៉ុត ១ ខាំ (ហាន់ល្អិតៗ)
+សាច់ជ្រូកចិញ្រ្ចាំ ៣ ខាំ
+មីសួ ១ ខាំ (ត្រាំទឹក រួចកាត់ខ្លីៗ)
+ទឹកត្រី ៣ ស្លាបព្រាបាយ
+ស្ករស ១ ស្លាបព្រាបាយ
+ឬសជីវ៉ាន់ស៊ុយចិញ្រ្ចាំ ១ ស្លាបព្រាបាយ
+ខ្ទឹមសរចិញ្រ្ចាំ ១ ស្លាបព្រាបាយ
+ផ្សិតក្រៀម ៥ ដុំ (ដាំទឹកស្រុះ)
+បង្គាក្រៀម ១ ស្លាបព្រាបាយ( ត្រាំទឹក )
+ម្រេចម៉ដ្ឋ ១ ស្លាបព្រាការហ្វេ
+ម្សៅឆា ១ ស្លាបព្រាបាយ
+ម្សៅស៊ុប ១ ស្លាបព្រាបាយ
+ស្លឹកខ្ទឹម ៤ ដើម ហាន់ កង់ៗ

👉 វិធីធ្វើ៖

-ស្ពៃក្តោបលាងទឹកឲ្យស្អាត ពុសជា ៤ កុំឲ្យដាច់ពីគ្នា រួចឆ្កឹស ផ្នែកខាងក្នុងចេញខ្លះ។ 
-លាយសាច់ជ្រូក ជាមួយគ្រឿងផ្សំរស់ជាតិដូចជា ទឹកត្រី ម្សៅស៊ុប ស្ករ ឬសជីវ៉ាន់ស៊ុយ ខ្ទឹម ម្រេច ស្លឹកខ្ទឹម ការ៉ុត ម្សៅឆារ នឹងមីសួ ច្របល់ឲ្យចូលគ្នាសព្វ រួចយកទៅញាតក្នុងស្ពៃក្ដោបឲ្យពេញ។
-ដាំទឹកឲ្យពុះ ដាក់អំបិលបន្តិច ផ្សិត បង្គាក្រៀមនឹងស្ពៃក្ដោបចូល រំងាស់ប្រហែល ២០ នាទីទៅ ៣០ នាទីទើបភ្លក្សរស់ជាតិតាមចំណូលចិត្ត រួចបន្ថែមឬសជីវ៉ាន់ស៊ុយ នឹងស្លឹកខ្ទឹមជាការស្រេច៕😋😋😋ប្រភពfb


របៀបស្ងោរស្ពៃក្ដោប របៀបស្ងោរស្ពៃក្ដោប Reviewed by Unknown on 8:42:00 PM Rating: 5
Powered by Blogger.